ការប្រកួតលីគយុវជន អាយុក្រោម ១៦ឆ្នាំ U16 Cambodian Youth League នឹង​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ឆ្នាំ២០២៥-២៦ នៅ​ថ្ងៃទី៣ សីហានេះ ដោយ​ការ​ប្រកួត​មាន​ចំនួន ៥គូ ធ្វើ​ឡើង​នៅ​ ៥ទីលាន​ផ្សេងគ្នា នៅ​វេលាម៉ោង ៣:៣០នាទីព្រឹកតទៅ។

កម្វិធីប្រកួត​លីគយុវជន អាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៥-២៦ សប្ដាហ៍ទី១៖

ការប្រកួតលីគយុវជន អាយុក្រោម១៦ និង១៨ឆ្នាំ U16&U18 Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។

គួរបញ្ជាក់ថា ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥។ ការប្រកួតប្រព្រឹត្តរៀងរាល់ថ្ងៃអាទិត្យ ដោយ U18 ដំណើរការពេលព្រឹក និង U16 ពេលរសៀល៕

Share.