ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព ប្រធានអាស៊ានត្រៀមលក្ខណៈរួចជាស្រេចពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា និងថៃ ហើយថែមទាំងប្រើប្រាស់ផ្កដាយរណបដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៃជម្លោះប្រទេសទាំងពីរផងដែរ។ នេះបើយោងតាមសារព័ត៌មាន malaymail ចុះផ្សាយនៅថ្ងៃទី៥ សីហានេះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានប្រាប់កាសែត Dewan Rakyat នៅថ្ងៃនេះថា ប្រទេសម៉ាឡេស៊ីបានត្រៀមលក្ខណៈដើម្បីសម្របសម្រួលការដាក់ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនថៃ-កម្ពុជា ប្រសិនបើប្រទេសទាំងពីរស្នើសុំ។
លោកបានមានប្រសាសន៍ថា ស្ថានភាពតាមបណ្តោយព្រំដែននៅតែស្ថិតក្រោមការគ្រប់គ្រង ទោះបីជានៅតែតានតឹង និងរសើបក៏ដោយ បន្ទាប់ពីមានឧប្បត្តិហេតុហិង្សារវាងកងកម្លាំងថៃ និងកម្ពុជា។
លោក Anwar បាននិយាយថា៖ «ថាតើត្រូវការកងទ័ពឬអត់នៅលើដីដើម្បីតាមដានបទឈប់បាញ់នោះ វានឹងត្រូវសម្រេចនៅពេលក្រោយ»។
“វាមិនងាយស្រួលទេ នៅពេលដែលការសម្លាប់ និងការបាញ់ប្រហារបានកើតឡើង វាត្រូវការពេលវេលាដើម្បីបន្ធូរបន្ថយ និងបន្ថយភាពតានតឹង។”លោក Anwar មានប្រសាសន៍។
លោកបានបន្ថែមថា ការត្រួតពិនិត្យផ្កាយរណបបច្ចុប្បន្នកំពុងត្រូវបានអនុវត្ត ហើយភាគីទាំងពីរបានយល់ព្រមឱ្យអនុព័ន្ធការពារប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសមភាគីអាស៊ាន ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីចម្ងាយ។
លោក Anwar កំពុងឆ្លើយតបទៅនឹងសំណួររបស់ Rodiyah Sapiee (GPS–Batang Sadong) ដែលបានសួរថាតើម៉ាឡេស៊ីនឹងដើរតួនាទីក្នុងការត្រួតពិនិត្យព្រំដែនដើម្បីធានាសន្តិភាពត្រូវបានរក្សាដែរឬទេ។