ភ្នំពេញ ៖ រថយន្តមួយគ្រឿងដឹកសាច់បង្កក៦៧៨០គីឡូក្រាម ដែលឈ្មួញដឹកចេញពីរាជធានីភ្នំពេញ យកទៅចែកចាយ លក់បន្តនៅតាមបណ្តាខេត្ត ពុំមានលិខិតអនុញ្ញាត ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់បាន កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះចាប់ឃាត់រថយន្តមួយ គ្រឿង ម៉ាកហុីយ៉ាន់ដាយ ដឹកសាច់សត្វបង្កកចំនួន ៦៧៨០គីឡូក្រាម រួមមាន ជើងមាន់, គូទមាន់, ស្លាបមាន់, សាច់ជ្រូក, ខ្លាញ់ជ្រូក, ទាមូល, សាច់គោ, សាច់មាន់កិន, សសៃជើងមាន់ ក្នុងគោលបំណងយកទៅចែកចាយ លក់បន្តតាមបណ្តាខេត្ត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ សាច់បង្កកទាំងនេះ គ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស មានន័យថា ការដឹកជញ្ជូនសាច់បង្កកទាំងនេះគឺដឹកបំបែកគ្នាតាមម៉ូតូរឺម៉កកង់បី ចេញពីទិសដៅផ្សេងៗគ្នាដែលកំណត់ទីតាំងមិនច្បាស់លាស់ យកមកប្រមូលផ្ដុំគ្នានៅបេនឡាន រួចជញ្ជូនដាក់រថយន្តខាងលើទើបដឹកបន្តទៅចែកចាយតាមបណ្ដាខេត្ត។

សាច់បង្កទាំងនោះត្រូវបាននាំទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.