ភ្នំពេញ ៖ នគរបាលខណ្ឌកំបូល សហការណ៍ជាមួយលោកគ្រូ អ្នកគ្រូ ធ្វើការអប់រំ ផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។

តាមនគរបាលបានឱ្យដឹងថា ដើម្បីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន និងបញ្ហាក្មេងទំនើង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស បឋមសិក្សាកំបូល ។

នគរបាល លោកគ្រូ អ្នកគ្រូ អំពាវនាវផងដែរ ដល់ក្មួយៗសិស្សានុសិស្ស ចូលស្តាប់តាមការអប់រំ ពីសំណាក់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ចូរឃ្លាតឆ្ងាយពីគ្រឿងញៀន ៕
អត្ថបទ៖តាតុងសែនជ័យ

