ក្រុមបាល់ទាត់ Paris Saint-Germain F.C ក្រោមការដឹកនាំរបស់លោក Luis Enrique បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ UEFA Super Cup 2025 ក្រោយយកឈ្នះ Tottenham Hotspur F.C ដោយបាល់កាត់សេចក្តី១១ម៉៉ែត្រ ៤-៣ បន្ទាប់ពីស្មើគ្នា ២-២។

២គ្រាប់របស់ PSG ស៊ុតបញ្ចូលទីដោយកីឡាករ Lee Kang-in នៅនាទី៨៥’ និង Gonçalo Ramos នៅនាទី៩០+៤’ ដូច្នេះ Lee Kang-in ក្លាយជាកីឡាករកូរ៉េខាងត្បូង ដំបូងគេស៊ុតបញ្ចូលទីក្នុងពាន UEFA Super Cup។
នេះគឺជាពាន UEFA Super Cup លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិបបាល់ទាត់ Paris Saint-Germain F.C ក្រោយពានរង្វាន់នេះបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៧៣ ខណ:ក្រុមបាល់ទាត់ Real Madrid ធ្លាប់ឈ្នះជើងឯកច្រើនជាងគេ ៦លើក Barcelona និង AC Milan ឈ្នះបាន ៥លើក Liverpool បាន ៤លើក Atlético Madrid បាន ៣លើក៕


