រដូវកាលទី៣ នៃពានរង្វាន់បាល់ទះភូមិភាគ ទូទាំងប្រទេស Wurkz Special Volleyball Cup ឆ្នាំ២០២៥ នឹងត្រៀមចាប់ផ្ដើមរដូវកាលថ្មី នាដើមខែកុម្ភ: ឆ្នាំ២០២៦ខាងមុខ ដែលរៀបចំឡើងចំនួន ៥មណ្ឌល តាមបណ្ដាលខេត្តក្នុងប្រទេសកម្ពុជា ដូច ២រដូវកាលកន្លងទៅ។

ជុំវិញការវិលត្រឡប់ជាថ្មី នៃពានរង្វាន់បាល់ទះភូមិភាគ ទូទាំងប្រទេស Wurkz Special Volleyball Cup លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា នៅរដូវកាលថ្មីនេះ នឹងមានលក្ខន្តិកៈកាន់តែពិសេស កាន់តែល្អមើលជាងរដូវកាលមុន។
ស្ដាប់កិច្ចសម្ភាសន៍ពេញរបស់សារព័ត៌មានត្រយង ជាមួយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងក្រោម៖
គួរបញ្ជាក់់ថា ពានរង្វាន់កីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 ត្រូវបានរៀបចំចំនួន ២លើករួចមកហើយ ដោយនៅរដូវកាលទី១ ឆ្នាំ២០២៣ ក្រុមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក នៅរាជធានីភ្នំពេញ ក្រោយឈ្នះលើក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-១ នៅរដូវកាលទី២ ឆ្នាំ២០២៤ ម្ចាស់ជើងឯកបានទៅលើក្រុមសួងមហាផ្ទៃ ក្រោយយកឈ្នះលើក្លិបបាល់ទះស្នងការនគរបាល ខេត្តកោះកុង ៣-១ នៅមណ្ឌលរាជធានីរាជធានីភ្នំពេញ៕


