កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបជាមួយម្ចាស់រោងម៉ាស៊ីនស្រូវចំនួន ១២ នៅខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយតម្លៃស្រូវជូនបងប្អូនកសិករ នៅ សាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម   ថ្លែងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នានៅក្នុងខេត្ត ទាំងសម្រាប់បងប្អូនប្រជាកសិករ ឈ្មួញកណ្តាល មន្ត្រីជំនាញ និងគណៈអភិបាលខេត្ត ដែលយើងត្រូវជួបជុំគ្នាស្វែងរកដំណោះស្រាយចំពោះមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឱ្យបានទាប ជាកម្រិតអប្បបរមា។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា បញ្ហានេះ តម្រូវឱ្យមានការគិតគូរសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ព្រោះវិធានការចំពោះមុខ គ្រាន់តែជាវិធានការមួយគ្រាតែប៉ុណ្ណោះ។ ដំណោះស្រាយសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងនេះ ទាមទារឱ្យមានការចូលរួម និងការខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់ រួមទាំងបងប្អូនប្រជាករសិករផងដែរ។

លើសពីនេះទៀត ឯកឧត្តម បានជំរុញដល់ម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ សូមជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលតម្លៃសមរម្យដែលអាចទទួលយកបានទាំងប្រជាកសិករ ទាំងរោងម៉ាស៊ីន។
អត្ថបទ៖ កំពង់ធំ

Share.