ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវ​ជួប​ក្រុមជម្រើសជាតិអូម៉ង់ អាយុក្រោម២៣ឆ្នាំ បើកឆាក​នៅ​ថ្ងៃទី៣ កញ្ញា សម្រាប់ការ​ប្រកួត​ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 វគ្គជម្រុះក្នុងពូល G វេលាម៉ោង ៧:០០នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិ។

កម្មវិធីប្រកួត មាន​ដូច​ខាង​ក្រោម៖

កម្ពុជា បាន​ទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ នៃពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ីវគ្គជម្រុះ AFC U23 Asian Cup Saudi Arabia 2026 ដោយស្ថិតនៅពូល G ជាមួយក្រុម U23 អ៊ីរ៉ាក់, អូម៉ង់ និងប៉ាគីស្ថាន។ ​នឹងចាប់​ផ្តើមពី​ថ្ងៃទី១ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ការប្រកួតវគ្គជម្រុះនេះ នឹងប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ៤៤ក្រុម ដោយចែកចេញជា ១១ពូល។ ក្រុមដែល​មាន​ចំណាត់​ថ្នាក់ លេខ១ ក្នុងពូលនីមួយៗ និងក្រុមក្រុម​លេខ២ ល្អចំនួន៤ក្រុម នឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាឆ្នាំ២០២៦ខាងមុខ។

គួរបញ្ជាក់​ថា ការប្រកួត​ពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ី AFC U-23 Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ ដោយ​ជប៉ុន ជាក្រុមឈ្នះជើងឯក​ច្រើន​ជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ:​ អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

Share.