ភ្នំពេញ ៖ សំណង់ជនជាតិចិនសាងសង់រំលោភលើចំណីផ្លូវ បិទមាត់លូ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌ សង្កាត់ចុះទៅចាត់វិធានការ វាយបេតុងចេញវិញ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។

តាមអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា កន្លងមកអាជ្ញាធរបានផ្សព្វផ្សាយ នូវការសាងសង់ ផ្សេងៗមកលើចំណីផ្លូវ ប៉ះពាល់ដល់លូ ប្រឡាយទឹក នាំឱ្យបាត់សណ្តាប់ធ្នាប់ រាំងស្ទះដល់លូបង្ហូររំដោះទឹកក្នុងមូលដ្ឋាន បែជានៅចំណូចខាងលើ ហាងចិន សាងសង់សំណង់បេតុង មកលើលូ ចិញ្ចើមផ្លូវ បង្កឱ្យរាំងស្ទះការងារ កាយ បារ ស្តា ប្រព័ន្ធលូ ម្យ៉ាងវិញទៀតប៉ះពាល់សណ្តាប់ធ្នាប់ដងផ្លូវ ទើបអាជ្ញាធរចាត់វិធានការវាយបេតុងចេញវិញ ។

អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ កុំសាងសង់សំណង់ផ្សេងៗ មកលើចំណីផ្លូវសាធារណៈ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.