អ្នកចាំទី André Onana យល់ព្រមចាកចេញពី Man United ផ្លាស់ទៅកាន់ក្រុមបាល់ទាត់ Trabzonspor សមាជិកលីគកំពូលទួរគី ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាល ២០២៥-២៦នេះ។

ចំពោះកិច្ចសន្យាខ្ចីជើងកីឡាករ André Onana ពី Man United គឺក្លិប Trabzonspor អាចទិញផ្តាច់ក៏បាន ឬបន្តកុងត្រាខ្ចីជើងបន្ថែម១ឆ្នាំទៀតក៏បាន។

គួរដឹងថាក្លិបបាល់ទាត់ Man United បាននាំចូលកីឡាករ Andre Onana ពី Inter Milan កាលពីឆ្នាំ ២០២៣ ក្នុងតម្លៃខ្លួន ៦៣លានដុល្លារ៕

Share.