តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ នឹងធ្វើឡើងក្រោមប្រធានបទ “គុណធម៌ និង កតញ្ញូ” បើកទទួលពាក្យប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។

យីកេ គឺជាល្ខោនមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។ ល្ខោននេះ គឺជាប្រភេទល្ខោនច្រៀងផង រាំផង និងប្រើប្រាស់ឧបករណ៍ស្គរជាចម្បងក្នុងមធ្យោបាយសម្តែងដែលមានចន្លោះពី២ ដល់ ១៣ស្គរ ទៅតាមទំហំតូច ឬធំរបស់ក្រុមល្ខោននីមួយៗ។
តាមការបញ្ជាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបន្ថែមថា ការប្រកួតនេះក្រសួងនឹងរៀបចំឱ្យសិល្បករ អង្គការ សមាគម សិល្បៈមហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោនយីកេ បានចូលរួមប្រកួតប្រជែងក្នុងមហោស្រពដើម្បីស្វែងរកម្ចាស់ជ័យលាភីពានរង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើន។

ក្រសួង បានបញ្ជាក់ថា ដើម្បីទាញយកពាក្យស្នើសុំចូលរួមប្រឡងតាមតំណភ្ជាប់ ៖ https://drive.google.com/…/1Ao5HUraOrTNyRBL2nzK…/view… ឬ QR code ដែលមានភ្ជាប់ជូននៅក្នុងសេចក្ដីជូនដំណឹង៕

