ឆ្លងកាត់ការប្រកួតចំនួន ២៥សប្ដាហ៍ ក្នុងចំណោម ២៥០ទម្រង់ របស់ក្រុមទាំង ១១នៅលីគកំពូលកម្ពុជា Cambodian Premier League ២០២៤/២៥ ឃើញថាទម្រង់លេង 4-2-3-1 មានភាពពេញនិយមជាងគេមានមានរហូតដល់ ៧១ទម្រងលេង មុនចាប់ផ្ដើមសប្ដាហ៍ថ្មី។

ក្នុងនោះទម្រង់លេងរបស់ក្រុម ១០លេងទាំង ២៤០ប្រកួតកន្លងមករួមមាន៖
- ទម្រង់ 4-2-3-1 មានចំនួន ៧១ទម្រង់
- ទម្រង់ 4-4-2 មានចំនួន ៥១ទម្រង់
- ទម្រង់ 3-4-3 មានចំនួន ៤៤ទម្រង់
- ទម្រង់ 3-5-2 មានចំនួន ៣៣ទម្រង់
- ទម្រង់ 4-3-3 មានចំនួន ២៧ទម្រង់
- ទម្រង់ 5-4-1 មានចំនួន ១៩ទម្រង់
- ទម្រង់ 3-4-2-1 មានចំនួន ៥ទម្រង់។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ដែលកំពុងដំណើរការ នឹងបានឈាន់ដល់ការប្រកួតសប្ដាហ៍ទិ២៦ នៅថ្ងៃសៅរ៍ អាទិត្យ នេះ ស្របពេលព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៥៨ពិន្ទុ។

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ ភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ៕


