ព្រះខ័នរាជស្វាយរៀង ឈរ​កំពូលតារាង ៤សប្ដាហ៍​ជាប់​គ្នា នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ដោយ​ឆ្លងកាត់​ ៤ប្រកួត​ឈ្នះ​ទាំង​៤ ដោយ​រក្សាកំណត់​ត្រាម​មិន​ចាញ់​ និង​មិន​របូត​គ្រាប់​បាល់សោះ។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី៤៖

ឆ្លង​កាត់ ៤ប្រកួត​របស់​ព្រះខ័ន​រាជស្វាយរៀង រួម​មាន៖ប្រកួត​ទី១ ឈ្នះណាហ្គាវើលដ៍ ៣-០ ប្រកួត​ទី២ ឈ្នះអង្គរថាយហ្កឺរ ៣-០ ប្រកួត​ទី៣ ឈ្នះបឹង​កេត ៣-០ ប្រកួត​ទី៤ ឈ្នះវិសាខា ២-០ កាលពីរាត្រីថ្ងៃទី១៤ កញ្ញា នៅកីឡដ្ឋានព្រីនស៍ មាន១២ពិន្ទុពេញ។

តារាងចំណាត់​ថ្នាក់ សប្ដាហ៍ទី១ ដល់ទី៣៖

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.