ពោធិ៍សាត់៖ តូបលក់ដូរចំនួន ៦ តូបក្នុងផ្សារថ្មីខេត្តពោធិ៍សាត់ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញសំណាងល្អហើយបានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ជួយអន្តរាគមន៍ពន្លត់ទាន់ពេលមិនបង្កឲ្យរាលដាលជាទ្រង់ទ្រាយធំមិនអាចគ្រប់គ្រងបាន។ ហេតុការណ៍នេះកើតឡើងនៅយប់រំលងអធ្រាតឈានចូលថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២៥នេះ។

បើតាមសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុបញ្ជាក់ឲ្យដឹងថា ដំបូងឡើយគ្រោះអគ្គិភ័យនេះគេឃើញចាប់ផ្ដើមឡើងពីតូបលក់ប្រហិតមួយនៅជ្រុងផ្សារខាងជើងហើយបានបន្តឆាបឆេះអស់ចំនួន៦ តូប បានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន ៣គ្រឿងជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន៤ រថយន្តទើបរលត់គ្រប់គ្រងស្ថានការណ៍បានមិនឲ្យរាលដាលឆាបឆេះបន្តជាទ្រង់ទ្រាយធំដែលមិនអាចគ្រប់គ្រងបាន។

ចំពោះគ្រោះថ្នាក់អគ្គិភ័យនេះសមត្ថកិច្ចនៅមិនទាន់ដឹងថាខូចខាតអស់ទ្រព្យសម្បត្តិទំហំប៉ុណ្ណានៅឡើយទេ។ហើយថាគ្រោះអគ្គិភ័យនេះនេះអាចបណ្ដាលមកពីទស្សីខ្សែភ្លើងដែលចេញពីតូបលក់ប្រហិត។ ការចេញជួយអន្តរាគមន៍ក្នុងហេតុការណ៍នេះគេឃើញវត្តមានលោកកែវសារិ អធិការនិងលោកអធិការរងនៅនៅហ្នឹងកន្លែងកើតហេតុចាត់ចែងបញ្ជាផ្ទាល់រហូតដល់គ្រប់គ្រងស្ថានភាពបានតែម្ដង៕

អត្ថបទ៖ ពោធិ៍សាត់

Share.