យោងតាមព័ត៌មាន Khaosod របស់ថៃ នៅព្រឹកថ្ងៃពុធ នេះ មានករណីបំផ្ទុះគ្រាប់បែកលើរថពាសដែករបស់កងវរសេនាតូចលេខ៤៨១១ នៅក្នុងស្រុក Su-ngai Padi ខេត្ត Narathiwat ដែលបានបណ្តាលឱ្យទាហាន ២នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅពេលកងទ័ពកំពុងល្បាតតាមផ្លូវ Ban Bue Ra-nae ក្នុងភូមិទី៣ សង្កាត់ To Deng។

បន្ទាប់ពីកើតហេតុភ្លាមៗ ក្រុមជំនាញផ្នែកកម្ទេចយុទ្ធភណ្ឌគ្រឿងផ្ទុះ (EOD) និងកម្លាំងសន្តិសុខ បានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងស្រាវជ្រាវរកប្រភេទគ្រាប់បែកដែលត្រូវបានប្រើប្រាស់ ព្រមទាំងប្រមូលភស្តុតាង។

ជាមួយគ្នានោះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចៀសវាងពីតំបន់នោះជាបណ្តោះអាសន្ន រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥នេះ ស្ថានភាពក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ កំពុងតែកើតមានភាពវឹកវរជាច្រើនកន្លែង និងបន្ដកើតមានការបំផ្ទុះ ឬអំពើហិង្សាប្រដាប់អាវុធជាប្រចាំ៕

ប្រភព៖ Khaosod English

Share.