សៀមរាប ៖ ករណីលិចក្រឡាប់ទូកស្មាច់ បណ្តាលឱ្យលង់លិចស្លាប់៣នាក់ ប្តី ប្រពន្ធ និងកូនស្រី កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅស្ទឹងព្រះស្រុក ត្រង់ចំណុចស្ពានដើមពោធិ៍ ស្ថិតក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប គិតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទើបរកសពឃើញ២នាក់ ប្តី និងកូនស្រី ចំណែកសពប្រពន្ធ រកមិនទាន់ឃើញ ។

ជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះឌិត ឌា ភេទប្រុស អាយុ៤២ឆ្នាំ ភេទប្រុស មុខរបរ កសិករ ត្រូវជាជាប្តី , ទី២ ឈ្មោះ តែម សាលិត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កសិករ ត្រូវជាប្រពន្ធ , ទី៣ ឈ្មោះ ឌិត សិរី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាស្ទឹងព្រះស្រុក ត្រូវជាកូន ។ គ្រួសារខាងលើមានសមាជិក៥នាក់ ជាអកុសល ស្លាប់ប្តី ប្រពន្ធ និងកូនស្រីម្នាក់ ចំណែកកូនតូចៗ២នាក់ទៀត ប្រុស១នាក់ ស្រី១នាក់ នៅផ្ទះក្លាយជាក្មេងកំព្រា រស់នៅក្នុងភូមិ ឃុំ កើតហេតុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះជិះទូកស្មាច់រកចាប់ក្អាត់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លងកាយ់ចំកន្លែងទឹកហូរខ្លាំង បណ្តាលឱ្យក្រឡាប់ទូក លង់លិចស្លាប់ ផ្អើលអ្នកស្រុក សមត្ថកិច្ច ស្វែងរក ឃើញសពប្តីម្នាក់ ហើយបន្តស្វែងរក រហូតដល់ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ រកឃើះសពកូនស្រីម្នាក់ទៀត ខណៈដែលទឹកហូរ ជន់ខ្លាំង ។

ការស្វែងរកសពជនរងគ្រោះ ឃើញ២នាក់ហើយ គិយមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសពប្រពន្ធ បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច បន្តតាមស្វែងរក៕

អត្ថបទ៖ តាតុងសែនជ័យ

ចុចអាន៖ អាសូរណាស់! លិចទូកលង់ទឹកស្លា.ប់ ១គ្រួសារ នៅខេត្តសៀមរាប

Share.