(តាកែវ)៖ នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការគាំទ្រពីឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក នួម បេន ប្រធានប្រតិបត្តិស្ដីទីសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ប្រចាំខេត្តតាកែវ និងក្រុមការងារ បានសហការជាមួយរដ្ឋបាលស្រុកត្រាំកក់ រដ្ឋបាលឃុំអង្គតាសោម រួមជាមួយមន្ត្រីមូលដ្ឋាន សរុប ៥០ នាក់ រួមគ្នាសំអាតសំរាមសំណល់ប្លាស្ទិកនៅផ្លូវជាតិលេខ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ដើម្បីថ្នាល់ជាតិស្អាត ភូមិឋានគ្មានប្លាស្ទិក, ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាច្រើនរួមមាន៖ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ», «កម្ពុជា ស្អាត ខ្មែរធ្វើបាន», «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»…។ តាមរយៈយុទ្ធនាការទាំងនេះ បានបំផុសស្មារតីប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្រើនពីគុណតម្លៃបរិស្ថាន ការទុកដាក់សំរាម និងការសំអាតភូមិឋាន។

សូមរួមគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមពាសវាលពាសកាល ដើម្បីភូមិឋានយើងស្អាត ផ្លូវជាតិយើងស្អាត ជាទីប្រតិព័ទ្ធនៃអ្នកទេសចរ៕

អត្ថបទ៖​ចតុម្មុខ

Share.