ប្រឡងបាក់ឌុបចប់ ពិតណាស់សិស្សៗ នឹងស្វែងរកជំនាញដើម្បីរៀនបន្ត។
ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់រៀនជំនាញ ព័ត៌មានវិទ្យា- Information Technology ឬហៅកាត់ថា IT តើគួរជ្រើសសកលវិទ្យាល័យឬ វិទ្យាស្ថានណាមួយដែលមានជំនាញបរិញ្ញបត្រឬបរិញ្ញបត្ររង លើមុខជំនាញដ៏មានសក្តានុពលមួយនេះ?
ខាងក្រោមនេះជាសាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗចំនួន ១០ ដែលកំពុងបម្រើការបង្រៀនជំនាញ IT៖
១. សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

គ្រឹះស្ថានសិក្សារបស់រដ្ឋ ដែលមានឈ្មោះល្បីល្បាញមុនគេ របស់កម្ពុជា មិនត្រឹមតែជំនាញបណ្ដុះបណ្ដាលគ្រូបង្រៀននោះ ថែមជាសាលាដែលមានការទទួលស្គាល់ពីស្ដងដាជំនាញ IT (Information Technology) ផងដែរ។
២. វិទ្យាស្ថានស៊ីតិក SETEC Institute

វិទ្យាស្ថានមួយនេះគឺជាស្ថាប័នឯកជនឈានមុខគេមួយ ក្រៅពីមានភាពល្បីល្យាញលើការបង្រៀនថ្នាក់ស្ថាបត្យកម្មក៏មានថ្នាក់គ្រប់គ្រង ព័ត៌មានវិទ្យាផងដែរ។
៣. វិទ្យាស្ថាន Computer Academy STEP Cambodia

វិទ្យាស្ថានមួយនេះមានបង្រៀនជំនាញព័ត៌មានវិទ្យា សម្រាប់ថ្នាក់បរិញ្ញបត្ររង ក៏ដូចជាវគ្គខ្លីមួយចំនួនផងដែរ មួយវិញទៀតស្ថាប័ននេះមួយនេះមានសាខា៨៥ នៅ២២ប្រទេស ជុំវិញពិភពលោកដែលអន្តរជាតិទទួលស្គាល់ថាជាវិទ្យាស្ថានដែលមានឯកទេសខ្ពស់់លើការអប់់រំផ្នែកព័ត៌មានវិទ្យា។
៤. សាលកវិទ្យាល័យ American University of Phnom Penh (AUPP)

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ គឺជាសាកលវិទ្យាល័យឯកជនភាសាអង់គ្លេសមធ្យមមួយដែលត្រូវបានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០១៣ ដែលមានសាខានៅក្នុងទីក្រុងភ្នំពេញ កម្ពុជា។ សាកលវិទ្យាល័យបច្ចុប្បន្នផ្តល់ជូននូវកម្មវិធីសញ្ញាបត្រពីររបស់អាមេរិករយៈពេល ៤ ឆ្នាំ ក៏ដូចជាកម្មវិធីថ្នាក់បរិញ្ញាបត្រ និង MBA ដាច់ដោយឡែក “កម្មវិធីអនុបណ្ឌិត”។
៥. សាកលវិទ្យាល័យបច្ចេកវិទ្យា ( តិចណូ )

គ្រឹះស្ថានសិក្សារបស់រដ្ឋដ៏មានកត្តិនាមតាំងពីសម័យសង្គមរាស្រ្តនិយមមួយនេះ មិនត្រឹមតែល្បីលើមុខជំនាញមេកានិចប៉ុណ្ណោះទេ ថែមទាំងមានបណ្តុះបណ្តាលព័ត៌មានវិទ្យាផងដែរ។ សកលវិទ្យាល័យមួយនេះតែងមានការប្រឡងប្រជែងតឹងរឹងបំផុតដើម្បីចម្រាញ់យកជើងខ្លាំង។
៦. សាកលវិទ្យាល័យ Norton University

សាកលវិទ្យាល័យន័រតុន គឺជាសាកលវិទ្យាល័យឯកជនមួយក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីជាមួយក្រសួងអប់រំ យុវជន និងកីឡា។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ។ សាកលវិទ្យាល័យគឺជាគ្រឹះស្ថានអប់រំឯកជនដំបូងគេបង្អស់របស់កម្ពុជា ដែលធ្លាប់មានឈ្មោះល្បីល្បាញ ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ: សំណង់ស៊ីវិល អគ្គិសនី ព័ត៌មានវិទ្យា….។
៧. Num University

សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាសាលាធុរកិច្ចក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានទីតាំងនៅជិតស្ថានីយ៍រថភ្លើងភ្នំពេញ។ ក្រៅពីមានភាពល្បីល្បាញជំនាញខាងលើ សាកលវិទ្យាល័យមួយនេះក៏មានមុខវិជ្ជាផ្នែក IT ដែលមានសិស្សិតជាច្រើនបានបញ្ចប់ការសិក្សានៅទីនេះ។
៨. វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC)
គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឈានមុខគេនៅកម្ពុជាថ្នាក់ក្រោយបរិញ្ញាបត្រ. -ដេប៉ាតឺម៉ង់ថ្នាក់បណ្ឌិតបច្ចេកវិទ្យា -ដេប៉ាតឺម៉ង់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា. ជំនាញសិក្សាមានដូចជា៖

៩. សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា (CamTech)

សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា ថ្នាក់រៀនឆ្លាតវៃ ខេមតិចផ្តល់នូវថ្នាក់រៀនទាំងអស់នូវបរិក្ខារបច្ចេកវិជ្ជាទំនើបគ្រប់គ្រាន់ដើម្បីធានាបាននូវបទពិសោធន៍ពហុព័ត៌មានដែលល្អជាងគេសម្រាប់និស្សិតនិងសាស្ត្រាចារ្យ។ សាកលវិទ្យាល័យ បង្កើឡើងក្នុងឆ្នាំ២០១៨ ដើម្បីឱ្យអ្នកមានទេពកោសល្យវ័យក្មេង ទទួលបានការអប់រំកម្រិតឧត្តមសិក្សា។ ទទួលបានការគាំទ្រពីសហព័ន្ធខ្មែរ-ចិនក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបណ្ដុះបណ្ដាលយុវជនកម្ពុជាដែលមានទេពកោសល្យវិជ្ជាជីវៈផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាមួយនឹងភាពជាដៃគូបច្ចេកទេសជាមួយសាកលវិទ្យាល័យដែលបានបង្កើតឡើង និងមានកេរ្តិ៍ឈ្មោះក្នុងតំបន់អាស៊ី។
១០. វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) គឺជាគ្រឹះស្ថានឧត្តមសិក្សាមួយក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាជាច្រើនរបស់កម្ពុជា ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស ក្រោមឆ័ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងឆ្នាំសិក្សា ២០០៩-២០១០ NTTI មានសិក្ខាកាមប្រមាណ ៣០០នាក់ ដែលកំពុងចូលរួមវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេស និងសិស្សជាង ១០០០នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី អេឡិចត្រូនិច ស្ថាបត្យកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ ជាងនេះទៅទៀត វាក៏ផ្តល់នូវកម្មវិធីសិក្សាខ្លីៗក្នុង Auto CAD, Surveying, Basic Computer និងកម្មវិធីជាច្រើនទៀត៕
ក្រៅពីសាលាខាងលើ ក៏នៅមានសាលាដែលកំពុងបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យា ជាច្រើនទៀតនៅកម្ពុជា ដែលបងប្អូនអាចសិក្សាបាន ទៅតាមជំនាញ ក៏ដូចជាតម្លៃសិក្សា!!!
