ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងជួយយកទុយោទឹកបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីម៉ោង ២២និង៤០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា គាត់បានឃើញអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុខាងលើងក៏នាំគ្នាយកទុយយោទឹកនិងពង់ពន្លត់អគ្គិភ័យជួយបាញពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។


សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាតពូកចំនួន ០៩សន្លឹក, គ្រែឈើចំនួន ០១ឈុត និងសម្ភារមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។


ប្រតិបត្តិការពន្លត់អគ្គិភ័យនេះដែរ ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន រថយន្តជំនួយ: រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ធ្វើការបាញ់ពន្លត់អោយរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២៣:៥០នាទីយប់ ខែឆ្នាំដដែល៕
អត្ថបទ៖ សេង សាវី
