ក្រុមបាល់ទាត់ Saint Pierre & Miquelon FC ក្លាយជាក្រុមដំបូងគេនៅក្រៅប្រទេសបារាំង ចម្ងាយ ៤,២៥០ គីឡូម៉ែត្រពីទីក្រុងប៉ារីស អាចចូលរួមប្រកួតក្នុងពានរង្វាន់ Coupe de France ឆ្នាំ ២០២៥-២៦ ទល់នឹង Arsac Pian Medoc ក្នុងជុំទី៣។

ក្រុមបាល់ទាត់ក្រៅប្រទេសបារាំង ទាំង៨ដែលគេរំពឹងថានឹងមានការចូលរួមពានរង្វាន់ Coupe de France ឆ្នាំ ២០២៥-២៦ ដូចជា៖
– French Guiana
– Guadeloupe
– Martinique
– Mayotte
– New Caledonia
– Réunion
– Miquelon
– Tahiti។

គួរដឹងថាពានរង្វាន់ Coupe de France របស់ប្រទេសបារាំង បង្កើតឡើងដំបូងនៅឆ្នាំ ១៩១៧ ខណ:ក្រុមបាល់ទាត់ Paris Saint-Germain FC ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ១៦សម័យកាល៕

Share.