ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ នឹងចាប់ផ្ដើមនៅថ្ងៃទី២៧ កញ្ញា នេះ ដោយក្រុមពីតំបន់អាស៊ី ជប៉ុន នឹងត្រូវជួប អេហ្ស៊ីប ខណ:កូរេខាងត្បូង ត្រូវជួប អ៊ុយក្រែន នៅថ្ងៃបើកឆាក។

កម្មវិធីប្រកួតថ្ងៃបើកឆាក ទី២៧ កញ្ញា ២០២៥៖


ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួតជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។
ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។

ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយប្រើឈ្មោះថា FIFA World Youth Championship។ លុះដល់ឆ្នាំ២០០៧ ត្រូវបានប្ដូរឈ្មោះទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែមមានកម្រិតអាយុក្រោម ២០ឆ្នាំ។
គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ដោយក្រុមយុវជនអាយុក្រោម ២០ឆ្នាំអាហ្សង់ទីន ឈ្នះជើងឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និងស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថអ៊ុយក្រែន បាន១លើកដូចគ្នា៕

