ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះកញ្ចុះKTVមួយកន្លែងបង្កឱ្យមានការភ្ញាក់អ្នកជិតខាង និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង១២:០៥នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុច KTV គួរស្រូវមនោរម្យ ផ្លូវលេខ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីជាងផ្សារដែកធ្លាក់ភ្លើងកំទេចធូកបង្កជាអគ្គិភ័យបណ្ដាលអោយឆាបឆេះខូចខាតកញ្ចុះដែកប្រក់ស្បូវ ចំនួន៦កញ្ចុះ (ទំហំ០៣ម៉ែត្រ x ០៣ម៉ែត្រ) ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។


ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៦ម៉ែត្រគូប ធ្វើការបាញ់ពន្លត់អោយរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១២នឹង៤០នាទីថ្ងៃត្រង់ ខែឆ្នាំដដែល ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ៕
