ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយ លោកវរសេនីយ៍ឯក ចន សុភីត បានចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនក្រុមបង្កហិង្សាចំនួន ១២នាក់ នៅក្លឹប XX ONE ស្ថិតក្នុងភូមិបឹងស្តុក ឃុំបសេដ្ឋ។
ក្រុមទំនើងទាំងពីរក្រុមមាន៖
ក្រុមខ្លា៖ មានសមាជិក ៥នាក់
ឈ្មោះ ហេង ភារិន ភេទប្រុស អាយុ ១៧ឆ្នាំ
ឈ្មោះ រ៉ែន ចានណាក់ ភេទប្រុស អាយុ ១៦ឆ្នាំ
ឈ្មោះ ហ៊ុន ម៉េងហុង ភេទប្រុស អាយុ ១៧ឆ្នាំ
ឈ្មោះ នាង សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ
ឈ្មោះ ផាន់ ផាន់ណុប ភេទប្រុស អាយុ ១៧ឆ្នាំ ក្រុមនេះរស់នៅក្នុងស្រុកបសេដ្ឋ ហើយកម្លាំងបានដកហូតម៉ូតូ ៣គ្រឿង និងទូរស័ព្ទ ៣គ្រឿង។
ក្រុមនាគ៖ មានសមាជិក ៧នាក់
ឈ្មោះ ជា ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ
ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ
ឈ្មោះ ឡុង សៅណេត ភេទប្រុស អាយុ ២៣ឆ្នាំ
ឈ្មោះ ម៉ៃ បុត្រ ភេទប្រុស អាយុ ២២ឆ្នាំ
ឈ្មោះ ជា វិសាល ភេទប្រុស អាយុ ១៩ឆ្នាំ
ឈ្មោះ អ៊ុង ស៊ីវឡុង ភេទប្រុស អាយុ ១៦ឆ្នាំ
ឈ្មោះ ធុន កាន់ ភេទប្រុស អាយុ ២៣ឆ្នាំ កម្លាំងបានដកហូតម៉ូតូ ៤គ្រឿង និងទូរស័ព្ទ ២គ្រឿង។
តាមការសាកសួររបស់សមត្ថកិច្ច ក្រុមទាំងពីរបានសារភាពថា មូលហេតុដែលឈានដល់ការវាយតប់គ្នា គឺដោយសារតែក្រុមម្ខាងទៀតបានប្រើពាក្យសំដីឌឺដង និងមើលងាយគ្នានៅពេលរាំ និងផឹកស៊ី។ ហេតុការណ៍នេះបានបង្កឲ្យមានការខូចខាតសម្ភារៈនៅក្នុងក្លឹបមួយចំនួនដូចជា កញ្ចក់តុ និងកៅអី។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ១២នាក់ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕


 អត្ថបទ៖ចតុមុខ

Share.