ព្រះសីហនុ÷ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥មានភ្ញៀវសរុប២១៦.៩៥៦នាក់ កើនឡើង ២៥,៧៦% ក្នុងនោះភ្ញៀវជាតិ២១១.២៨៨នាក់ កើនឡើង២៧,៥៩%, ភ្ញៀវបរទេសសរុប៥.៦៦៨នាក់ កើនឡើង១៥,២៥% ។




ភ្ញៀវតាមបណ្តាឆ្នេរនិងរមណីយដ្ឋាននានាសរុប២១៤.០៧១នាក់ កើនឡើង២៧,៣០% ក្នុងនោះ ÷ ភ្ញៀវជាតិ ២០៩.៨៧០នាក់ កើនឡើង២៧,២៦% ភ្ញៀវបរទេស ៤.២០១នាក់ កើនឡើង២៩,៥០%។ ភ្ញៀវចូលតាមព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុចំនួន១០ជើងស្មើនឹង ៥៧៦នាក់ កើនឡើង៤០,៤៨% ក្នុងនោះ
. ភ្ញៀវជាតិ០៦នាក់ ថយចុះ២៥% ភ្ញៀវអន្តរជាតិ ៥៧០នាក់ កើនឡើង៤១,៧៩%។


ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប២.៣០៩នាក់ កើនឡើង១៨,៤៧% ក្នុងនោះ÷ ភ្ញៀវជាតិ១.៤១២នាក់ កើនឡើង១០៨,៥៦% ភ្ញៀវបរទេស៨៩៧នាក់ ថយចុះ២៣,៤៨% ។

ទន្ទឹមនឹងនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្នងការ នគរបាល ខេត្ត ព្រះសីហនុ បានចាត់កម្លាំង ការិយាល័យនគរបាលចរាចរាចរណ៍ផ្លូវគោក ឈរជើង ប្រចាំការ តាម គោលដៅ ដេីម្បី សម្រប សម្រួល ចរាចរណ៍ ជូន បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវ ទេសចរ ជាតិ និង អន្តរជាតិ ដែល មក កម្សាន្ត លេង ឆ្នេរ សមុទ្រ ដ៏ ស្រស់ ស្អាត នៅ ខេត្តព្រះសីហនុ ផងដែរ។
អត្ថបទ÷ឈុន គឹមហៃ