រតនគិរី ៖ បងប្អូនប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ រស់នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ គិតមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

តាមរដ្ឋបាលខេត្ត បានឱ្យដឹងថា ស្រុកលំផាត់ មាន៣ឃុំ ពលរដ្ឋចំនួន៣៤៦៧គ្រួសារ រងប៉ះពាល់ដោយទឹកជំនន់ ។ ចំណែកស្រុកកូនមុំ មានចំនួន៥ឃុំ ពលរដ្ឋចំនួន៩៨៣គ្រួសារ រងប៉ះពាល់ ។

រដ្ឋបាលខេត្តបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ កម្ពស់ទឹកទន្លេស្រែពកលំផាត់ បានហក់ឡើងក្នុងរយៈកម្ពស់ទឹក ១៣,៦៧ម៉ែត្រ ហើយអាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានជម្លៀសពលរដ្ឋងាយរងគ្រោះចំនួន១៧៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.