កម្ពុជា​ប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ​ថា កម្ពុជា​រក្សាជំហរ​ផ្ដោតលើ​ការអនុវត្ត​សន្ដិវិធី​ដើម្បី​បន្ថយ​ភាព​តាន​តឹង​​ នៅក្នុងជម្លោះព្រំដែន​កម្ពុជា​និងថៃ។

ការលើកឡើង​នេះធ្វើឡើង​បន្ទាប់​ពី ឯកឧត្តម​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិសេសជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅអំឡុង​វេទិកា​កិច្ចពិភាក្សា​ទូទៅ​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៨០ នៅទីក្រុង​ញូវយ៉ក​ កាលពីថ្ងៃទី​២៦ ខែកញ្ញា​ ឆ្នាំ​២០២៥។​

សូមចុចអាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បដិសេធការអះអាងរបស់ថៃលើបញ្ហាព្រំដែន និងអំពាវនាវឱ្យដោះស្រាយដោយសន្តិវិធី

Secretary-General António Guterres (right) meets with Sokhonn Prak, Deputy Prime Minister, Minister for Foreign Affairs and International Cooperation of the Kingdom of Cambodia.

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិអំពីស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា–ថៃ ដោយលើកឡើងជាថ្មីនូវ ជំហររបស់កម្ពុជា ដែលផ្តោតលើការខិតខំអនុវត្តដោយសន្តិវិធី ដើម្បីបន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងគោរពតាមកិច្ចព្រមព្រៀងនានាដែលមានស្រាប់។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាចង់ឃើញប្រក្រតីភាព និងសន្តិភាពមានស្ថិរភាពក្នុងទំនាក់ទំនងទ្វេភាគី ជាមួយប្រទេសថៃ ដើម្បីអភិវឌ្ឍន៍ទាំងសង្គម និងសេដ្ឋកិច្ចរួមគ្នា។

Share.