ក្រុមបាល់ទាត់ Nam Dinh FC វៀតណាម នឹងត្រូវបើកទ្វារពហុកីឡដ្ឋាន Thien Truong ទទួលស្វាគមន៍ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ការប្រកួតបើកឆាកពូល B នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN CLUB CHAMPIONSHIP (SHOPEE CUP) 2025/26 វគ្គចែកពូល វេលាម៉ោង ៧:៣០នាទីយប់ នៅប្រទេសវៀតណាម។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គឺស្ថិតនៅក្នុងពូល B ជាមួយក្រុម Johor Darul Ta’zim FC ម៉ាឡេស៊ី, Bangkok United FC ថៃ, Nam Dinh FC វៀតណាម, Lion City Sailors FC សិង្ហបុរី និង Shan United FC របស់មីយ៉ាន់ម៉ា។
លទ្ធផល និងកម្មវិធីប្រកួតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B រួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ជួប ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Johor Darul Ta’zim FC
- ថ្ងៃទី២៩ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Bangkok United FC
- ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ព្រះខ័នរាជស្វាយរៀង

រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹងមានឈ្មោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship Shopee Cup 2024/25 ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
ពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕


