កំពង់ធំ÷ អភិបាលខេត្តកំពង់ធំបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំង នឹងរកដំណោះស្រាយកាយផ្តាច់ផ្លូវជាបណ្តោះអាសន្ន ដើម្បីបើកមុខទឹក បញ្ចៀសការលិចលង់លំនៅឋាន និងដីស្រែចម្ការរបស់ពលរដ្ឋស្ថិតនៅភូមិបាណក ឃុំបារាយ ស្រុកបារាយណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកញ្ញា ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ជាក់ស្ដែងប៉ុន្មានថ្ងៃនេះអាកាសធាតុបង្កឱ្យមានភ្លៀងធ្លាក់ ជាញឹកញាប់ ធ្វើឱ្យទឹកនៅគ្រប់កន្លែងបានជន់លិចភូមិដ្ឋាននិងដីស្រែចម្ការរបស់បងប្អូន។ កត្តាទាំងអស់នេះហើយ ទើបថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវតែរកមធ្យោបាយកាយផ្ដាច់ផ្លូវឱ្យទឹកទាំងអស់នោះហូស្រកលឿនបំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន.ប៉ះពាលការខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង។

សូមបញ្ជាក់ថា ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នងឃុំបារាយណ៍ការងារបង្កើនផលបានប៉ះពាល់រួម ដីស្រែ៧៥៣ហិកតា ស្មើ៩៧៣គ្រួសារ ក្នងនោះប៉ះពាល់ស្រូវ២៣៩ហិកតា ស្មើ២៦១គ្រួសារ។ ភូមិបាណក ប៉ះពាល់ផ្ទះ១៩ខ្នងផ្ទះ ស្មើនឹង១៩គ្រួសារ ចំណែកឯផ្លូវលំលិចទឹក១១០ម៉ែត្រ។ ភូមិបារាយណ៍តូចប៉ះពាល់ខ្នងផ្ទះ៦ខ្នង ស្មើនឹង៦គ្រួសារ ផ្លូវលំលិចទឹក៧២០ម៉ែត្រ ខ្នងប្រឡាយលិចទឹកប្រហែល១៥០ម៉ែត្រ។ ភូមិបារាយណ៍ធំទឹកលិចផ្លូវលំ១៥០ម៉ែត្រ សរុប២៥ខ្នងផ្ទះស្មើនឹង២៥គ្រួសារ ផូវលំលិចទឹកសរុប១.០៨០ម៉ែ។

អត្ថបទ÷កំពង់ធំ

Share.