គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសសរុប២៤នាក់ និងដកហូតសមភារៈមួយចំនួន បន្ទាប់ពីសមត្ថកិច្ចឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក។

ប្រតិបត្តការណ៍នេះ​ អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុល ដឹកនាំដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សហការពីអាជ្ញាធរ មូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២កន្លែង និងបង្ក្រាបទីតាំង០១កន្លែង ដែលសំងំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពី សមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក។

ជនសង្ស័យឃាត់ខ្លួនបានរុបចំនួន ២៤នាក់ ស្រី ០៣នាក់ មាន៣សញ្ជាតិផ្សែងគ្នា កំពុងស្នាក់នៅ និងបម្រើការងារក្នុងទីតាំងខាងលើ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរស័ព្ទដៃ និងSim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។ ជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ បន្តនិតិវិធី សាកសួរ ដើម្បីឈានទៅស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោង។

អត្ថបទ៖ កណ្តាល

Share.