កំពង់ធំ÷ សង្កាត់រដ្ឋបាលជលផលស្ទឹងសែន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន ដឹកនាំដោយលោក ឆូយ កុសល អភិបាលរង ដឹកនាំកម្លាំងទីបញ្ជាការស្រាល ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខាងលិចបឹងប្រវែង សង្កាត់អូរគន្ធរ និងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ថ្ងៃដដែលនេះមន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍.តាំងគោក) បានរួមសហការនិងទីបញ្ជាការស្រាលកោះរះបានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចកម្ពោតរពាក់ លំអិត និងសចំណង់ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក កំពង់ធំ។

ជាមួយគ្នានេះដែរ កម្លាំងជំនាញចម្រុះស្ទោងបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងមានរបាំងស្បៃមុងចំនួន១៥របាំង ប្រវែង២.៦១៥ម៉ ឡុកចំនួន៥៥គ្រឿង លូចំនួន៨១មាត់ បង្គោលចំនួន១.២៤៧ដើម និងចាក់លែងកូនត្រីចម្រុះជាង៦០គីឡូក្រាមចូលទន្លេវិញ៕

អត្ថបទ÷កំពង់ធំ

Share.