ភ្នំពេញ ៖ ជម្លោះរវាងជនជាតិឥណ្ឌូនេសុី ២នាក់ឈ្លោះប្រកែកគ្នា រហូតឈានដល់ការកាប់ចាក់គ្នា បណ្តាលឲ្យអ្នករបួសធ្ង.ន់ និងស្លាប់ក្នុងបន្ទប់ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


ជនជាតិឥណ្ឌូនេសុីទាំង០២នាក់មិនត្រូវបានស្គាល់អត្តសញ្ញានោះទេ ដោយម្នាក់ មានអាយុជាង២០ឆ្នាំ នឹង ម្នាក់ទៀតវ័យប្រហែល ៣០ឆ្នាំ ។ប្រភពពីម្ចាស់ផ្ទះជួល បានឲ្យដឹងថា ជនជាតិទាំង០២នាក់ខាងលើ គឺជាជនជាតិឥណ្ឌូនេសុី ដែលមកជួលបន្ទប់ស្នាក់នៅ ដើម្បីធ្វើការ ។


បើតាមប្រភពព័ត៍មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ប្រជាពលរដ្ឋបានឮសម្លេងឈ្លោះប្រកែកគ្នាចេញពីបន្ទប់ជួលជាន់ទី ២ យ៉ាងខ្លាំង ភ្លាមៗ ប្រជាពលរដ្ឋបាន រត់ចេញមកមើល ក៏ប្រទះឃើញ ជនជាតិបរទេសទាំង២នាក់ បានឈរ ប្រតាយប្រតប់គ្នារហូតបង្កឲ្យបុរសម្នាក់ធ្លាក់ចុះពីជាន់ទី២ មកលើតំបូលស័ង្កសី ស្របពេលនោះ បុរសដែលធ្លាក់មកលើតំបូលស័ង្កសី ក៏បានរត់ចុះមកក្រោម ហើយឡើងតាមកាំជណ្តើរ ទៅលើបន្ទប់ជួលវិញ ឃើញដូចនេះ ពលរដ្ឋជិតខាងបានឡើងទៅហៅ បុរសដែលធ្លាក់ឲ្យចុះមកក្រោមវិញ ហើយរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។




ក្រោយមកជនជាតិឥណ្ឌូនេសុីដែលរបួសធ្ងន់ ត្រូវចំផ្នែកប្រអប់ដៃខាងឆ្វេង ត្រូវបាននគរបាលបញ្ជូន មន្ទីរពេទ្យកាល់ម៉ែត្រ ភ្លាមៗផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យធ្វើការស្រាវជ្រាវ កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យសពនៅក្នុងបន្ទប់យ៉ាងយកចិត្តទុកដាក់៕
អត្ថបទ÷សេង សាវី