កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជា​មួយអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឆ្មក់​បង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា​កោស​ជប់​ពីរទី​តាំង​ជាប់​គ្នា​ដែល​បង្កប់​សេវា​ជួញដូរ​​ផ្លូវ​ភេទ​ ឃាត់​ខ្លួន​នារីបម្រើការម៉ាស្សា​បាន​ចំនួន​៧នាក់​ យក​ទៅ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដេីម្បី​ធ្វេី​ការ​សាក​សួរ​ និង​បន្ត​តាម​នីតិវិធី​ច្បាប់​។

ប្រតិបត្តិការ​ធ្វេីឡេីង​នៅ​វេលា​ម៉ោង​៨:៤៥នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​អមផ្លូវ​រថភ្លើង​(ឈូកវ៉ា​២)​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកម្លាំងអាវុធហត្ថបានអោយដឹងថា អាវុធហត្ថក្រុងភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឆ្មក់ចូលទីតាំងហាងម៉ាស្សាពីរទីតាំង ទី១ឈ្មោះ ម៉ាស្សាកោសជប់១១១១ហេងហេង ទី២ឈ្មោះ ម៉ាស្សាកោសជប់៧៧៧៧ ដោយសង្ស័យបង្កប់សេវាផ្លូវភេទ នឹងបានឃាត់ខ្លួននារី៧នាក់ យកទៅសាកសួរនៅអាវុធហត្ថក្រុងភ្នំពេញ។ចំណែកទីតាំងខាងលើអាវុធហត្ថបានបិទជាបណ្ដោះអាសន្ន។

អត្ថបទ៖ត្រយងតូច

Share.