ពោធិ៍សាត់ ៖ ផ្លូវជាតិលេខ៥៥ដំណើរការបានជាធម្មតា បន្ទាប់ពីក្រសួង មន្ទីរ សាធារណការ និងដឹកជញ្ជូន ចាត់វិធានការជួសជុលលើងវិញចំណុចទឹកហូរច្រោះដាច់ដី ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ។


កំណាត់ផ្លូវជាតិលេខ៥៥ ដែលរងប៉ះពាល់ នៅPK 152+850- PK 152+900 ខូចប្រវែង៥០ម៉ែត្រ និងទទឹងជាង១ម៉ែត្រ ពោលគឺនៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ ព្រមទាំងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់ផង ។



អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រព័ន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ស្លាកសញ្ញាផ្តល់ព័ត៌មានដើម្បីឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន ៕
អត្ថបទ៖ តាតុងសែនជ័យ
