ភ្នំពេញ ៖ ផ្លូវបេតុងក្នុងមូលដ្ឋានខណ្ឌកំបូល កន្លែងខ្លះត្រូវបានទឹកដក់ ជន់លិច ជាការប្រឈមរងខូចខាត ត្រូវបានអាជ្ញាធរខណ្ឌកំបូល ចុះកាយ ស្តារ ប្រឡាយ បង្ងូររំដោះទឹកទាំងនោះចេញ ដូចជាការថែទាំផងដែរ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិតាសេក និង ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមអាជ្ញាធរបានឱ្យដឹងថា តាមផ្លូវក្នុងមូលដ្ឋាន កន្លែងខ្លះ មាត់លូ ប្រឡាយ រាំងស្ទះដោយសំរាម ធ្វើឱ្យស្ទះទឹកហូរនៅពេលភ្លៀងធ្លាក់ នាំឱ្យទឹកដក់ ជន់លិចផ្លូវ ប្រឈមរងខូចខាត។

ដើម្បីប្រយោជន៍រួម អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ ភូមិ ចុះពិនិត្យ ទៅតាមមូលដ្ឋាន ក៏ដូចជាការថែទាំងផ្លូវផងដែរ ត្រូវសម្អាត កាយ ស្តារ ប្រឡាយ បង្ហូររំដោះទឹកដែលដក់លើផ្លូវចេញ៕
អត្ថបទ៖ តាតុងសែនជ័យ
