កំពង់ស្ពឺ ៖ ជនសង្ស័យ២នាក់ នាំគ្នាសង្ងំជក់គ្រឿងញៀន ពលរដ្ឋសង្ស័យរាយការណ៍ទៅសមត្ថកិច្ច ចុះទៅឃើញកំពុងជក់ ឃាត់ខ្លួនជាក់ស្តែង កាលពីវេលាម៉ោង១២និង០៥នាទីរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅក្នុងរោងមុខផ្ទះ ភូមិអង្គក្រសាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ អ៊ុន គីមគុណថារ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអង្គក្រសាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី២ ឈ្មោះ នួន ដាលីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (មានដីកាចាប់ខ្លួនស្រាប់ បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀន២កញ្ចប់ ដាវ១ដើម ឧបករណ៍ជក់ និងសម្ភារៈមួយចំនួនទៀត ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.