ត្បិតថាគ្នាការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅក្នុងថ្ងៃសម្រាប់ FIFA Day ប៉ុន្តែកាលពីល្ងាចថ្ងៃទី៦ តុលា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន ២៥នាក់ត្រៀមប្រមូលផ្ដុំហ្វឹកហាត់។



សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន ២៥នាក់ ត្រូវបានជ្រើសចេញពីក្លិបចំនួន ១០នៅលីគកំពូលកម្ពុជា រួមមាន៖ កងយោធពលខេមរភូមិន្ទ ៣នាក់ ណាហ្គាវើលដ៍ ៣នាក់ បឹងកេត ២នាក់ ព្រះខ័នរាជស្វាយរៀង ២នាក់ ភ្នំពេញក្រោន ៣នាក់ វិសាខា ៥នាក់ ឡាយហ្វ ខេត្តព្រះសីហនុ ៣នាក់ អង្គរថាយហ្គឺរ ១នាក់ អាយអេសអាយ ដង្កោសែនជ័យ ២នាក់ និថ អឹមអូអាយ ១នាក់។
បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន ២៥នាក់ ខាងក្រោម៖

សម្រាប់កីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន ២៥នាក់ នឹងត្រូវទៅប្រមូលផ្តុំបោះជំរុំហ្វឹកហាត់ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន ២៥នាក់ ដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់នេះ គឺដើម្បីត្រៀមខ្លួនក្នុងការប្រកួតនានា នាពេលខាងមុខ ពិសេសទៀតនោះគឺដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្កេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះ៕



