បាត់ដំបង÷ ខ្យល់ព្យុះកួចរាងដូចប្រមោយដំរីបានបោកបក់ខ្លាំងកួចប៉ើងលំនៅដ្ឋានរបស់ពលរដ្ឋជាច្រើនខ្នងក្នុងភូមិព្រែកទាល់តំបន់បឹងទន្លេសាប។


គ្រោះធម្មជាតិបង្កជាខ្យល់ព្យុះនេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ ត្រង់ចំណុចបឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ខ្យល់កន្ត្រាក់កួចបោកបក់ខ្លាំងរាងដូចប្រមោយដំរីខាងលើនេះបានបង្កការប៉ះពាល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១១ខ្នងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដូចជាប៉ើងដំបូល និងសម្ភារ:ផ្សេងៗជាច្រើនទៀត។ ស្របពេលដែលកើតមានឡើងនូវអព្ភូតនេះអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់៕


អត្ថបទ: ដំបងក្រញូង
