ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ ពីតំបន់អាស៊ី ជប៉ុន បានបរាជ័យក្រោមថ្មីដៃរបស់បារាំង ក្នុងវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ នៅថ្ងៃទី៨ តុលា ២០២៥។

ក្នុងការប្រកួតពេញ៩០នាទី ក្រុមទាំង២ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើង តែនៅម៉ោងបន្ថែម១៥នាទី២ដង់ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ បារាំង មានឱកាស ស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី១២០ ដោយកីឡាករ Lucas Michal ធ្វើឱ្យបារាំង ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។

ដោយលែកសម្រាប់ក្រុមពីតំបន់អាស៊ី មួយទៀតគឺកូរ៉េខាងត្បូង នឹងត្រូវជួបម៉ារ៉ុក ខណ:អាមេរិក ជួបអ៊ីតាលី ដើម្បីរក២ក្រុមឡើងទៅបង្គប់វគ្គ ៨ក្រុមដែលមាន មុិសុិក អាហ្សង់ទីន អេស្ប៉ាញ កូឡុំប៊ី ន័រវេស និងបារាំង កំពុងរង់ចាំ។

ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួតជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។
ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។
ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយប្រើឈ្មោះថា FIFA World Youth Championship។ លុះដល់ឆ្នាំ២០០៧ ត្រូវបានប្ដូរឈ្មោះទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែមមានកម្រិតអាយុក្រោម ២០ឆ្នាំ។
គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ដោយក្រុមយុវជនអាយុក្រោម ២០ឆ្នាំអាហ្សង់ទីន ឈ្នះជើងឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និងស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថអ៊ុយក្រែន បាន១លើកដូចគ្នា៕
