បាត់ដំបង ៖ រថយន្តដឹកជ្រូកមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក ហ្វ្រាំងមិនទាន់ជ្រុលទៅបុកបារ៉ាស់ហាមឃាត់ ហើយជ្រុលទៅបុករថភ្លើង បណ្តាលឱ្យខ្ទេចកាប៊ីនរថយន្តទាំងស្រុង របួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង២និង២៣នាទីរំលងអធ្រាត្រចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវហាយវ៉េ ភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។



តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ចំណុចផ្លូចខាងលើ បានដាក់បារ៉ាស់ហាមឃាត់ ព្រោះមានរថភ្លើងឆ្លងកាត់ ស្រាប់តែរថយន្តដឹកជ្រូក ម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-3307 បើកពីកើតទៅលិច ជ្រុលបុកធ្លាយបារ៉ាស់ បន្តទៅបុកផ្ទប់រថភ្លើងកំពុងបើកពីត្បូងទៅជើង បណ្តាលឱ្យរងរខូចខាតខ្ទេចកាប៊ីនរថយន្ត របួសធ្ងន់ស្រាល៣នាក់ ។






ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាត់បញ្ជូនជនរងរបួស៣នាក់ទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តសមត្ថកិច្ចចាត់ចែង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រងចាំដោះស្រាយពេលក្រោយ ៕
អត្ថបទ៖ តាតុងសែនជ័យ
