បាត់ដំបង÷ សង្ស័យអ្នកបើកបរងងុយដេកបើករថយដឹកជ្រូកបុករថភ្លើងដឹកខ្សាច់បណ្តាលឲ្យរបួសធ្ងន់ និងស្រាលចំនួន ៤នាក់។




ករណីនេះបានកើតឡើងនៅវេលាម៉ោង ៤:០០នាទីទៀបភ្លឺថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ ឋិតត្រង់ចំណុចកំណាត់ផ្លូវហាយវេ ក្នុងភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងក្រុមការងារដាក់បារ៉ាស់ ផ្តល់សញ្ញាបានឲ្យដឹងបន្តថា÷ ក្រោយទម្កាក់បារ៉ាស់ភ្លាមៗលោកបានគ្រវីពិលផ្តល់ជាសញ្ញាដែរតែខាងរថយន្តនៅតែមិនបន្ថយល្បឿនដែលកំពុងបោះពួយលឿនក៏បានបុកដែកដងបារ៉ាស់និងបុករថភ្លើងយ៉ាងពេញទំហឹងតែម្តង។




គ្រោះថ្នាក់នេះបានបណ្តាលឲ្យភាគីរថយន្តរងរបួសមនុស្សធ្ងន់ និងស្រាលចំនួន ៤នាក់បញ្ជូនទៅមន្ទីរពេទ្យស្នងខេត្តការភ្លាមៗ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា÷ មុនពេលកើតហេតុរថភ្លើងបានធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង ចំណែកឯរថយន្តដឹកជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ៣F-៣៣០៧ ក្បាលពណ៌លឿង ជ្រុងពណ៌ខៀវបើកបរធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិចក៏ជ្រុលល្បឿនបុករថភ្លើងទាំងកម្រោល នាំឲ្យមានមនុស្សលើរថយន្តរួមទាំងអ្នកបើកបររងរបួសចំនួន ៤នាក់ រីឯរថយន្តខូចខាតយ៉ាងដំណំប៉ើងខ្ទាតក្បាលធ្លាក់ដល់ដី៕




អត្ថបទ: ដំបងក្រញូង