ត្បូងឃ្មុំ ៖ ព្រះសង្ឃ៤អង្គចុះស្រង់ទឹក ស្រាប់តែគួចលង់បាត់២អង្គ ពលរដ្ឋជួយសង្គ្រោះបាន២អង្គ បង្កឱ្យភ្ញាក់ផ្អើល រាវរកមិនទាន់ឃើញ កាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅស្ពានមាត់ឃ្មួង ភូមិមាត់ឃ្មួង ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ព្រះសង្ឃ៤អង្គគង់នៅវត្តទួលវិហារ ខណៈដែលចុះស្រង់ទឹកនៅចំណុចខាងលើ ស្រាប់តែទឹកគួចលង់បាត់២អង្គ ចំណែក២អង្គទៀត ពលរដ្ឋជួយសង្គ្រោះបាន ។

ក្រោយពីកើតមានហេតុការណ៍ខាងលើ ផ្អើលពលរដ្ឋ សមត្ថកិច្ច ជួយចុះរាវស្វែងរក ព្រះដែលបាត់ប្រកាយ តែរកមិនទាន់ឃើញ ។

អត្ថបទ៖ តាតុងសែនជ័យ

Share.