
នៅសល់មិនដល់១ឆ្នាំទៀតនោះទេ ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានប្រទេសអាមេរិក, កាណាដា និងម៉ិកស៊ិក ជាសហម្ចាស់ផ្ទះ នឹងមកដល់ហើយ ខណៈតម្លៃសំបុត្រចូលរួមទស្សនាផ្ទាល់នៅការប្រកួតបើកឆាកមានតម្លៃជិត ៣ពាន់ដុល្លារ។

នេះជាតម្លៃសំបុត្រទស្សនាការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០២៦៖
- ការប្រកួតបើកឆាក តម្លៃទី១, 2735$ តម្លៃទី២, 1940$ តម្លៃទី៣, 1120$ តម្លៃទី៤, 560$
- ការប្រកួតក្នុងពូល តម្លៃទី១, 575$ តម្លៃទី២, 435$ តម្លៃទី៣, 150$ តម្លៃទី៤, 100$
- ការប្រកួតវគ្គ១៦ក្រុម តម្លៃទី១, 890$ តម្លៃទី២, 675$ តម្លៃទី៣, 330$ តម្លៃទី៤, 220$
- ការប្រកួតវគ្គ៨ក្រុម តម្លៃទី១, 1690$ តម្លៃទី២, 1550$ តម្លៃទី៣, 725$ តម្លៃទី, 410$
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តម្លៃទី១, 2780$ តម្លៃទី២, 1920$ តម្លៃទី៣, 720$ តម្លៃទី៤, 455$
- វគ្គដណ្តើមយកលេខ៣ តម្លៃទី១, 1000$ តម្លៃទី២, 715$ តម្លៃទី៣, 360$ តម្លៃទី៤, 165$
- វគ្គផ្តាច់ព្រ័ត្រ តម្លៃទី១, 6370$ តម្លៃទី២, 4210$ តម្លៃទី៣, 2790$ តម្លៃទី៤, 2030$
នេះជាក្រុមដែលកក់កៅអីទៅ FIFA World Cup ឆ្នាំ២០២៦៖ (ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥)
- កាណាដា
- ម៉ិកស៊ិក
- សហរដ្ឋអាមេរិក
- ជប៉ុន
- នូវែលសេឡង់
- អាហ្សង់ទីន
- អ៊ូសបេគីស្ថាន
- កូរ៉េខាងត្បូង
- ហ្ស៊កដានី
- អូស្ត្រាលី
- ប្រេស៊ីល
- អេក្វាឌ័រ
- អ៊ុយរូហ្គាយ
- កូឡុំប៊ី
- ប៉ារ៉ាហ្គាយ
- ម៉ារ៉ុក
- ទុយនីស៊ី
- អាល់ហ្សេរី
- អេហ្ស៊ីប៕

វគ្គជម្រុះពានរង្វាន់ 2026 FIFA World Cup មានប្រទេសចូលរួមចំនួន២០៧ ដោយបែងចែកជា៦ទ្វីបផ្សេងគ្នា។ សម្រាប់ទ្វីបអាស៊ី មានកូតាចំនួន៨ក្រុម ឡើងទៅប្រកួតជុំចុងក្រោយដែលអាមេរិក ម៉ិចស៊ីកូ និងកាណាដា រួមធ្វើជាសហម្ចាស់ផ្ទះ ខណៈមាន១ក្រុមត្រូវប្រកួតជម្រុះជាមួយក្រុមមកពីទ្វីបផ្សេង យកកៅអីឡើងទៅដែរ។ នៅអាស៊ី មានក្រុមចំនួន៤៦ ត្រូវប្រកួតប្រជែងគ្នា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បែងចែកជា៥វគ្គ។
ការប្រកួតពានរង្វាន់ជើងឯកពិភពលោក FIFA World Cup ធ្វើឡើងរាល់៤ឆ្នាំម្តង តែកន្លងទៅកំណត់យកក្រុមខ្លាំងមកពីតាមបណ្តាទ្វីបចំនួន៣២ក្រុមប៉ុណ្ណោះ ដើម្បីឡើងដល់វគ្គជុំចុងក្រោយ ប៉ុន្តែលើកនេះមានការកំណត់យកក្រុមដល់ទី៤៨ក្រុម ដើម្បីចូលរួមប្រកួត៕
