កីឡាករកម្ពុជា វឿន វាសនា ត្រៀមជួយក្រុមបាល់ទះ Win Streak ប្រកួតក្រុម Taoyuan Leopards ម៉ោង ៥:៣០ ល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ នៃពានរង្វាន់លីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៥-២៦ សប្តាហ៍ទី៤។

៣ប្រកួតវឿន វាសនា រកបាន៦៩ពិន្ទុ ជាប់ឈ្មោះជាកីឡាករ MVP ២លើក៖
- ប្រកួតឈ្នះ Taipei East Power ៣-០ ទទួលបាន ១៩ពិន្ទុ
- ប្រកួតឈ្នះ Taoyuan Leopards ៣-០ ទទួលបាន ១៦ពិន្ទុ
- ប្រកួតឈ្នះ TSG SkyHawks ៣-២ ទទួលបាន ៣៤ពិន្ទុ។
វឿន វាសនា ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត Player of the Match ២លើក៖
- ឈ្នះ Taipei East Power ៣-០
- ឈ្នះ TSG SkyHawks ៣-២។
ស្របពេលកីឡាករ Hung-Min Liu របស់ក្រុមបាល់ទះ Taoyuan Leopards ឈរចំណាត់ថ្នាក់លេខ២ ដោយរកបាន ៥២ពិន្ទុ ក្រោយឆ្លងកាត់២ប្រកួតប៉ុណ្ណោះ៕

