កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា ត្រៀមជួយក្រុមបាល់ទះ Hanoi Volleyball Club ប៉ះ ក្រុមបាល់ទះ Sanest Khanh Hoa ដែលជាប្រកួតទី៣ នៅរសៀលថ្ងៃទី១១​ ខែតុលា ឆ្នាំ២០២៥ ពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។

លទ្ធផលរបស់កីឡាករ គួន ម៉ុម នៅវៀតណាម៖

  • ថ្ងៃទី៨ ខែតុលា Hanoi ៣-១ Lavie Tay Ninh (២៥-១៩, ២១-២៥, ២៥-២១, ២៥-២០)
  • ថ្ងៃទី៩ ខែតុលា Hanoi ០-៣ The Cong Tan Cang (២០-២៥, ២២-២៥, ២០-២៥)

កីឡាករ គួន ម៉ុម បានផ្លាស់ទៅកាន់ក្រុមបាល់ទះ Hanoi Volleyball Club ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីត្រៀមប្រជែងដណ្តើមពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។

គួរដឹងថាពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២២ ខែមីនាដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោយ​ឈ្នះម្សិលមិញក្រុមបាល់ទះ Hanoi ទទួល​បាន ៣ពិន្ទុជាលើកដំបូង ក្រោយឆ្លងកាត់ ៥ប្រកួតកន្លង​ទៅ ចាញ់ទាំង ៥ប្រកួត៕

Share.