មន្រ្តីក្រសួងអប់រំរបស់ប្រទេសម៉ាឡេស៊ី បាននិយាយថា សិស្សប្រហែល ៦,០០០នាក់ បានឆ្លងជំងឺគ្រុនផ្ដាសាយ ហើយសាលារៀនមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីការពារកុំឱ្យឆ្លងរាលដាលកាន់តែច្រើន និងការធានាពីសុវត្ថិភាពដល់សិស្ស និងបុគ្គលិកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។

អគ្គនាយកក្រសួងអប់រំម៉ាឡេស៊ី លោក Mohd Azam Ahmad បាននិយាយកាលពីថ្ងៃចន្ទ ថា «យើងមានបទពិសោធន៍ក្នុងការដោះស្រាយពីការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ដូច្នេះយើងបានក្រើនរំលឹកឱ្យសាលារៀននីមួយៗ អនុវត្តតាមការណែនាំអំពីសុខភាពអនាម័យយ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យរួមគ្នា ពាក់ម៉ាស់ និងកំណត់ការជួបជុំទ្រង់ទ្រាយធំក្នុងចំណោមសិស្សានុសិស្ស»។

យ៉ាងណាម៉ិញ លោក Azam មិនបានបញ្ជាក់ពីចំនួនសាលាដែលត្រូវបានបិទបណ្ដោះអាសន្ននោះទេ ប៉ុន្ដែបាននិយាយថា ការឆ្លងត្រូវបានរកឃើញនៅក្នុងតំបន់មួយចំនួននៅទូទាំងប្រទេស។

កាលពីសប្ដាហ៍មុន ក្រសួងសុខាភិបាលបានរាយការណ៍ពីចង្កោមឆ្លងជំងឺគ្រុនផ្ដាសាយចំនួន ៩៧នៅទូទាំងប្រទេស ដែលជាការកើនឡើងខ្ពស់ខ្លាំងចាប់តាំងពីសប្ដាហ៍មុន ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាលារៀន និងមត្តេយ្យសិក្សា៕

ប្រភព៖ Reuters

Share.