ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ បាន​បញ្ចប់​ការប្រកួត​វគ្គជម្រុះក្នុងពូល ស្រប​ពេល​មាន​ក្រុម​ចំនួន៨ តំណាង​រាជធានី-ខេត្តទាំង៨ ឡើង​មក​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ។

ក្រុមតំណាង​រាជធានី-ខេត្តទាំង៨ ឡើង​មក​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ៖

  • មន្ទីរ អយក ខេត្តកំពត
  • ក្លិបបាល់ទាត់ភ្នំពេញ ហ្គាឡាក់ស៊ី
  • សមាគមនបាល់ទាត់ ខេត្តត្បូងឃ្មុំ
  • ក្លិបបាល់តាត់ បាត់ដំបង យូណៃធិត
  • ​ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀម​រាប
  • សមាគមនបាល់ទាត់ ខេត្តព្រះសីហនុ
  • មន្ទីរ អយក ខេត្តកំពង់​ចាម
  • មន្ទីរ អយក ខេត្តកំពង់ស្ពឺ

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២​ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។

ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១​ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

សូមរឭកថា ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥ កន្លងទៅ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវ​បាន​បង្កើតឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.