ក្រុមជម្រើសជាតិអាហ្សង់ទីន អាយុក្រោម ២០ឆ្នាំ នឹងត្រូវជួបក្រុមជម្រើសជាតិម៉ារ៉ុក អាយុក្រោម ២០ឆ្នាំ នៃពានរង្វាន់បាល់ទាត់ពិភពលោក អាយុក្រោម ២០ឆ្នាំ FIFA U-20 World Cup ឆ្នាំ២០២៥ នៅថ្ងៃទី១៩ តុលា ២០២៥ នៅទឹកដីទីក្រុង Santiago ប្រទេសឈីលី។


កម្មវិធីប្រកួតវគ្គ ផ្ដាច់ព្រ័ត្រ និងដណ្ដើមចំណាត់ថ្នាក់លេខ៣ រួមមាន៖
- វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១៩ តុលា៖ អាហ្សង់ទីន ប្រកួតជាមួយ ម៉ារ៉ុក
- ដណ្ដើមលេខ៣ ថ្ងៃទី១៨ តុលា៖ កូឡុំប៊ី ប្រកួតជាមួយ បារាំង

លទ្ធផលប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន៖
- ម៉ារ៉ុក ១-១ បារាំង (ម៉ារ៉ុក ឈ្នះបាល់ប៉េណាំងទី ៥-៤)
- អាហ្សង់ទីន ១-០ កូឡុំប៊ី
ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួតជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។
ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។
ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយប្រើឈ្មោះថា FIFA World Youth Championship។ លុះដល់ឆ្នាំ២០០៧ ត្រូវបានប្ដូរឈ្មោះទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែមមានកម្រិតអាយុក្រោម ២០ឆ្នាំ។
គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ដោយក្រុមយុវជនអាយុក្រោម ២០ឆ្នាំអាហ្សង់ទីន ឈ្នះជើងឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និងស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថអ៊ុយក្រែន បាន១លើកដូចគ្នា៕
