កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួយក្រុមបាល់ទះ Hanoi Volleyball Club គេផុតពីតំបន់គ្រោះថ្នាក់ (កាត់ចោល) បន្ទាប់ពីឆ្លងកាត់៥ប្រកួត ឈ្នះ៤ ចាញ់១ នៃពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។
លទ្ធផលរបស់កីឡាករ គួន ម៉ុម នៅវៀតណាម៖
- ថ្ងៃទី៨ ខែតុលា Hanoi ៣-១ Lavie Tay Ninh (២៥-១៩, ២១-២៥, ២៥-២១, ២៥-២០)
- ថ្ងៃទី៩ ខែតុលា Hanoi ០-៣ The Cong Tan Cang (២០-២៥, ២២-២៥, ២០-២៥)
- ថ្ងៃទី១១ ខែតុលា Hanoi ៣-០ Sanest Khanh Hoa (៣៣-៣១, ២៨-២៦, ២៥-២២)
- ថ្ងៃទី១៣ ខែតុលា Hanoi ៣-០ Da Nang (២៥-២៣, ២៥-១៨, ២៥-១៧)
- ថ្ងៃទី១៦ ខែតុលា Hanoi ៣-២ Lavie Tay Ninh (២២-២៥, ២៥-២១, ២៥-២២, ១៨-២៥, ១៥-១២)។

សូមជម្រាបថា កីឡាករ គួន ម៉ុម បានផ្លាស់ទៅកាន់ក្រុមបាល់ទះ Hanoi Volleyball Club ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីប្រជែងដណ្តើមពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅប្រទេសវៀតណាម។

គួរដឹងថាពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី២២ ខែមីនា និងបានបញ្ចប់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ថ្មីនេះ ខណៈក្រុមបាល់ទះ Hanoi ឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមក្រុមចំនួន៨៕
