កាល​ពី​ថ្ងៃទី១៦ តុលា កន្លងទៅ​ ក្រុម​ការងារ គ្រូបង្វឹក និង​ក្រុម​កីឡាករ​យុវជន​របស់​ក្លិបបាល់ទាត់​វិសាខា បាន​ធ្វើ​ដំណើរ​ទោ​ទស្សនកិច្ច​នៅ​រោង​ចក្រ របស់​ក្រុមហ៊ុនភេសជ្ជៈ Yeo’s ដែល​ជាផលិត​ផល ផលិត​នៅ​ប្រទេស​កម្ពុជា។

លោក មាស ចាន់ណា នា​​យក​​បច្ចេក​​ទេស​ របស់​ក្លិបបាល់ទាត់​វិសាខា ដែល​បាន​ដឹក​នាំ​ក្រុម​កីឡាករ​​ទៅទស្សនា​រោង​ចក្រ​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា៖ អ្វី​ដែល​លោក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​នៅ​ទី​នេះ​មាន​បុគ្គលិក​សុទ្ធសឹង​តែ​ជា​ជន​ជាតិ​ខ្មែរ នេះ​គឺ​ជាមោទនភាព​មួយ។

លោក មាស ចាន់ណា បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ចាប់​ដៃ​គ្នា​រវាងក្លិប​បាល់ទាត់​វិសាខា និង​វិស័យ​ឯកជន​នេះ និង​មាន​ភាព​យូអង្វែង មិន​ត្រឹម​តែ​ក្លិប​ ថែម​ទាំងការអភិវឌ្ឍ​យុវជន​ថ្នាក់។ លោក​សង្ឃឹម​ថា នៅ​ថ្ងៃណា​មួយ​ការ​សហការ​នេះ អាច​នឹង​មាន​ការ​រៀប​ចំពាន​រង្វាន់​ថ្មី​មួយ​ឡើង ដែល​ផ្ដោត​ទៅ​លើ​ការប្រកួត​ប្រជែង​សម្រាប់​ថ្នាល​យុវជន។

ឆ្លើតប​តាម​ការលើកឡើង​របស់​លោកគ្រូ មាស ចាន់​ណា លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា​ក្រុម​ហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊្វូដ & បេវើរីច បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​តែ សិក្សា​ជា​មួយ​ក្លិប​បាល់ទាត់​វិសាខា ក្នុង​ការ​បង្កើ​ពាន​រង្វាន់​សម្រាប់​ថ្នាក់​យុវជន ក្រោយ​អាយុ ១៤ឆ្នាំ ដែល​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ចុង​ឆ្នាំ២០២៥ នេះ ។

លើក​ពី​នេះ លោកស្រី ហេង សុទ្ធាវី ក៏​បាន​បញ្ជាក់​បន្ថែម​ថា ការ​សហការ​ជាមួយក្លិបបាល់ទាត់​វិសាខា ក៏​ជាផ្លែក​មួយ​នៅ​ក្នុង​យទ្ធសាស្រ្ត​របស់​ក្រុម​ហ៊ុន សម្រាប់​ឆ្នាំ២០២៦ខាង​មុខ​ ដែល​មាន​កញ្ចប់​ថវិការ ក្នុង​ការចូល​រួម​ពង្រឹង​ដល់​ការអភិវឌ្ឍថ្នាក់​យុវជន​តូច​ៗ។

ជុំ​វិញ ការ​រៀប​ចំពាន​រង្វាន់​សម្រាប់យុវជន អាយុ​ក្រោម ១៤​ឆ្នាំ លោកគ្រូ មាស ចាន់​ណា ក៏​បាន​បញ្ជាក់ក​ថា ក៏​កំពុង​សិក្សា​ជាមួយ​ក្រុម​ដៃគូ ភេសជ្ជៈ Yeo’s ដែល​ជា​ការ​ប្រកួត​ពាន​លើក​ទី២ គ្រោង​មាន​ ៨ក្រុម​ចូល​រួម នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ ១១ ឆ្នាំ២០២៥​នេះ។

សូម​រំលឹក​ថា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ​ក្លិបកីឡាបាល់ទាត់ វិសាខា និង​ក្រុមហ៊ុន​ភេសជ្ជៈ Yeo’s បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី​កិច្ចសហ​ប្រតិ​បត្តិការ​រយៈពេល ១ឆ្នាំ ដែលជាការរួមចំណែកថ្មីមួយទៀត ដើម្បីជំរុញការអភិវឌ្ឍចក្ខុវិស័យ​ក្លិប ក៏ដើម្បី​ជំរុញ​ការអភិវឌ្ឍក្លិបឆ្ពោះទៅការប្រកួតប្រជែង និងការអភិវឌ្ឍធនធានកីឡាករវ័យក្មេង ព្រម​ទាំង​កម្មវិធីផ្សេងៗជាច្រើនទៀត លើសពីកីឡា ដែលភាគីទាំងពីរ នឹងពិភាក្សាគ្នារៀបចំនាថ្ងៃមុខ៕

Share.