គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួត ជើងឯកកីឡាបាល់ទះអង្គុយ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ និងចូលរួមអបអរសាទរទិវាជនពិការ អន្តរជាតិ ៣ធ្នូ ឆ្នាំ២០២៥។

ការប្រកួត នឹងធ្វ់ើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ ខេត្តសៀមរាប។

ដូចនេះ បងប្អូនជនពិការចុះឈ្មោះចូលរួមប្រកួតមក គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អោយ បានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយចំនួនមានកំណត់ស្របតាមលក្ខខណ្ឌនៃការជ្រើសរើស។ សូមទំនាក់ទំនង លេខ ០៧១ ៨៨៨ ៣៥៣៦ ដើម្បីចុះឈ្មោះចូលរួមប្រកួត សូមទំនាក់ទំនង លេខ ០១៥ ៩០១ ៥៤០ ដើម្បីចូលរួមឧបត្ថម្ភជា ថវិកា និងសម្ភារៈ។
